នគរបាលអន្តោប្រវេសន៍ម្នាក់ ដែលស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបញ្ចប់តំណែង បកស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ
(ភ្នំពេញ)៖
ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញ ចេញ
នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់ ក្រោយស្រវឹង ហើយបានបង្ក
គ្រោះថ្នាក់ចរាចរណ៍។
លោកវរៈសេនីយ៍ត្រី
ស៊ិន រ៉ាយូ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិន (ព្រំដែនក្នុង
ខេត្តតាកែវ) នៃនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបាន
ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង
ដកហូត ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា
ឆ្នាំ២០២៦។ លោកវរៈសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាកូនប្រុសប្រធានពន្ធនាគារខេត្តមួយ
។ មន្រ្តីនគរបាលរូបនេះ បានបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយស្ថានភាពស្រវឹង កាលពីយប់
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥៨P សង្កាត់គោកឃ្លាង
ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
លោក ស៊ិន រ៉ាយូ បានបើករថយន្តមួយគ្រឿងម៉ាក RANGE ROVER ពាក់ផ្លាកលេខ ភ្នំពេញ 2BT-1698 ក្នុងល្បឿនលឿន
និង
ស្រវឹងរួចជ្រុល
ទៅបុកពីក្រោយពេញទំហឹងរថយន្តមួយគ្រឿងម៉ាក BYD ពាក់ផ្លាកលេខ ភ្នំពេញ 2BR-9148 ដែលកំពុងឈប់ចាំរថយន្តធន់ធំកំពុងបត់ចេញពីឃ្លាំង
រួចរុញរថយន្តទៅបុក ម៉ូតូមួយគ្រឿងទៀត BEAT មួយគ្រឿងទៀត។
នេះ
ជាចំណាត់ការរបស់ប្រមុខក្រសួងមហាផ្ទៃ ដែលលោក បានប្រកាសដាក់គោលការណ៍នេះ កាលពីព្រឹកថ្ងៃទី២៦
ខែសីហា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំដោយបានកំណត់ថា«រាល់មន្ដ្រីចំណុះក្រសួងមហាផ្ទៃទាំង៣
ប្រភេទដែលមានរដ្ឋបាលស៊ីវិល នគរបាលជាតិនិងមន្ដ្រីពន្ធនាគារ ដែលផឹកស៊ីស្រវឹងហើយបង្កគ្រោះថ្នាក់ចរាចរណ៍
ឬ បង្កភាព
អសីលធម៌នៅក្នុង
សង្គម ដោយមិនទាន់បូកបញ្ចូលការទទួលខុសត្រូវផ្សេងៗទៀតនោះទេ នឹងត្រូវបណ្តេញ
ចេញពីក្របខ័ណ្ឌ»។
សម្រាប់លោកវរៈសេនីយ៍ត្រី ស៊ិន រ៉ាយូ ជាមន្រ្តីទី១ ដែលទទួលរងការអនុវត្តទណ្ឌកម្មរបស់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕ (ហ្វ្រេស)