រថយន្តដឹកសិស្សសាលាប៊ែលធី មួយគ្រឿង បើកទៅបុកពីក្រោយម៉ូតូ រុញទៅបុកផ្ទប់កង់បីឥណ្ឌាមួយគ្រឿងទៀត បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូស្លាប់ យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តដឹកសិស្សសាលាប៊ែលធីអន្តរជាតិសាខាផ្លូវជាតិលេខ១ មួយគ្រឿង បើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយម៉ូតូ
រុញផ្ទះនិងកង់បីឥណ្ឌាមួយគ្រឿងទៀ តបណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ បាក់កស្លាប់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦:៣០
នាទីព្រឹកថ្ងៃទី ២២ខែកញ្ញាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងសង្កាត់ក្បាលកោះ
ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ
គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI SMASH ពណ៌ប្រផេះពាក់ស្លាកលេខ1HZ-8405 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត
ស្របទិសគ្នាជាមួយកង់បីឥណ្ឌាមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HF-2491 បើកដោយបុរសម្នាក់ ។ ខណៈពេលជិះមកដល់ចំណុចកើតហេតុក្បែវត្តចំប៉ា
ស្រាប់តែគេឃើញមានរថយន្តបង្កម៉ាក សាំយ៉ុងជារថយន្តដឹកសិស្សសាលាប៊ែលធីអត្តរជាតិ ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ 2S-0224
ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីលិចទៅកើតក្នុងល្បឿនលឿនក៏ជ្រុលទៅបុកពីក្រោយម៉ូតូរុញទៅបុកផ្ទប់និងកង់បីមួយគ្រឿងទៀត
បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូដួលបាក់កស្លាប់ភ្លាៗ។ ចំណែកឯម្ចាស់កង់បី រងរបួសស្រាល ត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ
រីឯម្ចាស់រថយន្តបង្ក ត្រូវបានរត់គេខ្លួនចេញពីចំណុចកើតហើយបាត់ស្រមោល ។
ក្រោយកើតហេតុ
សមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងកង់បី រួមទាំងរថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។
ចំណែកសាកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យនៅក្រុមគ្រួសារយកទទួលបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត