្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ស.ស.យ.ក. បង្កើតស្នាមញញឹមដល់អ្នកភូមិរង់ចាំ

Sports • September 15, 2026
្រឹត្តិការណ៍បាល់ទាត់សប្បុរសធម៌ ស.ស.យ.ក. បង្កើតស្នាមញញឹមដល់អ្នកភូមិរង់ចាំ

 នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ ដែលនឹងប្រព្រឹត្តទៅនៅបរិវេណភូមិរង់ចាំទី៦ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ឯកឧត្តមបានរំលេចផងដែរថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡាបាល់ទាត់ជាមួយសកម្មភាពសប្បុរសធម៌ ព្រមទាំងបំផុសចលនា និងកៀរគរការចូលរួមពីសំណាក់សប្បុរសជន និងសាធារណជន តាមរយៈការបរិច្ចាគថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់នានាតាមលទ្ធភាព ដើម្បីរួមចំណែកផ្តល់ការយកចិត្តទុកដាក់ ក្តីស្រឡាញ់ និងការគាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតាំងទីលំនៅនៅភូមិរង់ចាំទាំង៦។ លើសពីនេះក៏មានសកម្មភាព Football Clinic ជាមួយនឹងកុមារក្នុងភូមិរង់ចាំ បានបង្កើតអនុស្សាវរីយ៍ និងស្នាមញញឹម ដែលមានតម្លៃយ៉ាងជ្រាលជ្រៅផងដែរ
 




x Enlarged Image