អគ្គិភ័យឆាបឆេះរោងចក្រដែលគ្រោងនឹងដំណើរការ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់
កំពង់ស្ពឺ៖
រោងចក្រគ្រោងបើកដំណើរការមួយកន្លែង មិនទាន់មានកម្មករចូលបំពេញការងារនោះទេ
ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ សង្ស័យឆ្លងចរន្តអគ្គិសនី។
ហេតុការណ៍ឆាបឆេះរោងចក្រនេះ
បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៤ ខែកញ្ញា
ឆ្នាំ២០២៦ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ ស្ថិតនៅក្នុងភូមិអូតាពូង ឃុំរកាកោះ ស្រុកគងពិសី
ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ច
បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះ
កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានធ្វើការអន្តរាគមន៍
យករថយន្ដពន្លត់អគ្គិភ័យរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកគងពិសី និងស្រុកសំរោងទង,
រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានចេញទៅជួយអន្ដរាគមន៍លើករណីគ្រោះអគ្គិភ័យនេះ។
ចំពោះមូលហេតុនៃការឆាបឆេះរោងចក្រខាងលើនេះ មកពីឆ្លងចរន្ដអគ្គិសនី
បណ្ដាលឱ្យមានការឆេះខូចខាតសម្ភារៈក្នុងឃ្លាំងទំហំអគារទទឹង៥០ម៉ែត្រ បណ្តោយ១០០ម៉ែត្រ
រងការខូចខាតអគារប្រមាណ២០ភាគរយ(20%), -រងការឆេះ រ៉េវ៉ាទើ សម្រាបលើកអីវ៉ាន់ចំនួន១គ្រឿងឆេះទាំងស្រុង
និងក្រដាសខាត់របស់ជាងឆេះទាំងស្រុង។
-ចំពោះករណីអគ្គិភ័យនេះ មិនមានការឆេះរាលដាល និងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ។ រីឯទំហំទឹកប្រាក់ខូចខាតមិនទាន់អាចសន្និដ្ឋានបាននោះទេ៕ប៊ុនធឿន