បុរសម្នាក់ បាត់ចេញពីផ្ទះ៥ថ្ងៃ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងផ្ទះទុកចោលមួយកន្លែង
ភ្នំពេញ៖ សពបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះទុកចោលមួយកន្លែង
ដោយសភាព ធំក្លិនស្អុយ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាប្រាប់ទៅសមត្ថកិច្ចអោយចុះមកពិនិត្យ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី០៨
ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវលេខ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ
រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ
ប្រជាពលរដ្ឋរស់នៅ ក្បែរខាង ធំក្លិនស្អុយជះមកយ៉ាងខ្លាំង ក៏នាំគ្នាដើរទៅមើលស្រាប់តែប្រទះឃើញបុរសម្នាក់
បានដេកស្លាប់នៅក្នុងផ្ទះគេទុកចោលមួយកន្លែង។ ក្រោយមក ក៏មានបុរសម្នាក់ដើរមកមើល
បញ្ជាក់ថាត្រូវជាសាច់ញាតិគាត់របស់គាត់ បានបាត់ចេញពីផ្ទះ៥ថ្ងៃមកហើយ! បន្ទាប់មក
នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យទៅលើសព។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានចុះមកដល់យកខ្សែហ៊ុំព័ទ្ធជុំវិញសពរួចរាយការណ៍ទៅសមត្ថកិច្ចជំនាញកុសលវិច័្ឆយឲ្យចុះមកពិនិត្យទៅលើសព។ ក្រោយសមត្ថកិច្ចជំនាញពិនិត្យរួច ក៏ធ្វើកំណត់ហេតុប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត