ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ
គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅជូនកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោលេខ៧៩៥
ខេត្តព្រះវិហារ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥
ខេត្តឧត្ដរមានជ័យ
នាថ្ងៃទី១២ ខែកញ្ញា
ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានអញ្ជេីញចុះសួរសុខទុក្ខ
និងនាំយកគ្រឿងឧបភោគបរិភោគ
ទៅជូនដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៥ ខេត្តព្រះវិហារ
និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩០៥ ខេត្តឧត្ដរមានជ័យ
ដែលកំពុងឈរជើងការពារខ្សែបន្ទាត់ព្រំដែន។
នាឱកាសនោះ
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី
បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី
ជូនចំពោះបងប្អូនកងម្លាំងនគរបាល ហើយលោកជំទាវបណ្ឌិតសភាចារ្យ
ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងវរសេនាតូចនគបាលការពារព្រំដែនគោកលេខ៧៩៥
និងលេខ៩០៥ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពទឹកដី
ការពារប្រជាជនប្រកបដោយភាពអង់អាចក្លាហាន។
សូមជម្រាបជូនផងដែរថា
លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តី
តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងនគរបាលយេីង ដែលឈរជេីងនៅតាមខ្សែបន្ទាត់ព្រំដែន
តាមរយៈការចុះសួរសុខទុក្ខក្នុង១ឆ្នាំ ២ដង គឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បេីទោះបី លោកជំទាវ
មានកិច្ចការមមាញឹកយ៉ាងណាក៏ដោយ ។
សកម្មភាពទាំងនេះគឺបញ្ជាក់ឱ្យឃេីញពី សម្ព័ន្ធមេត្រីភាពដ៏រឹងមាំ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ តាមគោលការណ៍ណែនាំដ៏ឈ្លាសវៃ
របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា
នៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី
ក៏បានណែនាំដល់កងកម្លាំងយេីងត្រូវថែរក្សាសុខភាពឱ្យបានល្អ
និងជូនពរដល់បងប្អូនកងកម្លាំងនគរបាលយេីងទាំងអស់ សូមបានជួបប្រទះតែសេចក្ដីសុខ
សុវត្ថិភាព និងឈ្នះអស់មាសត្រូវ។