ក្រុមចម្រៀងបុរសមុខមាត់ថ្មីរបស់កូរ៉េ ប្រកាស Comeback ខែតុលា និងត្រៀមចេញ Full Album នៅឆ្នាំ២០២៧!
អ្នកគាំទ្រ RIIZE
ត្រៀមខ្លួនហើយឬនៅ?
ព្រោះការរង់ចាំរបស់ BRIIZE
កំពុងទទួលបានដំណឹងធំមួយ!
RIIZE កំពុងត្រៀម
Comeback
មិនមែនត្រឹមតែមួយលើកទេ
ប៉ុន្តែដល់ទៅពីរលើក! មួយនឹងមកដល់ក្នុងខែតុលាឆ្នាំនេះ ខណៈមួយទៀត
ត្រូវបានគ្រោងសម្រាប់និទាឃរដូវឆ្នាំ២០២៧ ជាមួយផែនការចេញ Full
Album ផងដែរ។
ក្រុមចម្រៀង K-pop
ប្រុស RIIZE
កំពុងត្រៀមបន្ថែមភាពរំភើបដល់ចុងឆ្នាំ២០២៦
ជាមួយការប្រកាសពីការវិលត្រឡប់មកវិញ ឬ Comeback ថ្មីរបស់ពួកគេនៅក្នុងខែតុលា។
ដំណឹងនេះត្រូវបានបង្ហាញដោយផ្ទាល់នៅក្នុងអំឡុងពេលការប្រគុំតន្ត្រីថ្មីៗរបស់
RIIZE
ដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល
ព្រោះសមាជិកបានបង្ហើបថា ពួកគេមានផែនការសម្រាប់ការវិលត្រឡប់មកវិញរហូតដល់ ពីរលើក។
Comeback លើកទីមួយ
នឹងធ្វើឡើងនៅក្នុង ខែតុលា ឆ្នាំ២០២៦ ជាមួយបទចម្រៀងឌីជីថលថ្មី
ដែលកំពុងធ្វើឱ្យអ្នកគាំទ្រទន្ទឹងរង់ចាំថា តើ RIIZE នឹងនាំមកនូវ Concept និងស្ទីលតន្ត្រីបែបណាសម្រាប់ការវិលត្រឡប់លើកនេះ។
ចំណែកឯ Comeback
លើកទីពីរ ត្រូវបានគ្រោងសម្រាប់
រដូវផ្ការីក ឆ្នាំ២០២៧ ហើយអ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបនោះ គឺការរំពឹងទុកថា
ការវិលត្រឡប់នៅពេលនោះ នឹងភ្ជាប់ជាមួយការចេញផ្សាយ Full Album របស់ក្រុម។
ការប្រកាសនេះក៏កាន់តែពិសេស
ស្របពេលដែល RIIZE ទើបតែបានប្រារព្ធខួប
៣ ឆ្នាំ ចាប់តាំងពីការបង្ហាញខ្លួនជាក្រុមនៅក្នុងវិស័យ K-pop។
ក្នុងរយៈពេលបីឆ្នាំកន្លងមក
RIIZE
បានបន្តបង្កើតស្នាដៃតន្ត្រី
និងពង្រីកសកម្មភាពរបស់ខ្លួន ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងទីផ្សារអន្តរជាតិ
ជាពិសេសនៅប្រទេសជប៉ុន។
ជាក់ស្តែង
កាលពីខែសីហាកន្លងទៅ RIIZE បានវិលត្រឡប់មកវិញជាមួយ Single ជប៉ុនទី៣ ដែលមានចំណងជើងថា “Sunburst” ដែលក្លាយជាស្នាដៃមួយទៀតសម្រាប់បន្តសកម្មភាពរបស់ក្រុមនៅទីផ្សារជប៉ុន។
ហើយឥឡូវនេះ
បន្ទាប់ពីការបញ្ចប់សកម្មភាពជាច្រើន និងការអបអរសាទរខួប ៣ ឆ្នាំរបស់ក្រុម RIIZE
ក៏កំពុងត្រៀមបើកជំពូកថ្មីជាមួយ Digital
Single ថ្មីនៅខែតុលា។
សម្រាប់អ្នកគាំទ្រ BRIIZE
នេះអាចជាពេលវេលាដែលគួរឱ្យទន្ទឹងរង់ចាំ
ព្រោះនៅមិនទាន់ចប់ឆ្នាំ២០២៦ផង RIIZE បានបង្ហើបផែនការសម្រាប់ឆ្នាំ២០២៧រួចទៅហើយ។
ហើយប្រសិនបើផែនការទាំងនេះដំណើរការតាមការគ្រោងទុក
នោះអ្នកគាំទ្រនឹងមានឱកាសបានឃើញ RIIZE ជាមួយនឹង Full Album ថ្មី នៅរដូវផ្ការីកឆ្នាំក្រោយ។
ពី “Sunburst”
នៅប្រទេសជប៉ុន ទៅកាន់ Digital
Single ថ្មីក្នុងខែតុលា…
ហើយបន្តទៅកាន់ Full Album នៅឆ្នាំ២០២៧។
RIIZE កំពុងបន្តបើកទ្វារទៅកាន់ជំពូកថ្មីនៃដំណើរតន្ត្រីរបស់ពួកគេ។