FIFA U-15 World Cup & Festival 2026! ជម្រើសជាតិU-15កម្ពុជា ស្ថិតនៅពូល C ជាមួយអង់គ្លេស  

Sports • September 21, 2026
FIFA U-15 World Cup & Festival 2026! ជម្រើសជាតិU-15កម្ពុជា ស្ថិតនៅពូល C ជាមួយអង់គ្លេស  

 ភ្នំពេញ៖ ក្រុមបាល់ទាត់ប្រទេស១៩២ ចូលរួមប្រកួតពានរង្វាន់ FIFA U-15 World Cup & Festival 2026 នៅប្រទេសអាស៊ែបៃហ្សង់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែតុលា។ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាអាយុក្រោម ១៥ឆ្នាំ ស្ថិតនៅពូល C ជាមួយអង់គ្លេស ម៉ុងតេណេហ្គ្រោ នីការ៉ាហ្គា អៀរឡង់ និងហ្ស៊ីមបាវ៉េ។

នេះ គឺជាលើកទី១ ដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បង្កើតឲ្យមានការប្រកួតពានរង្វាន់បាល់ទាត់អាយុក្រោម ១៥ឆ្នាំ ដែលប្រកួត ៨ទល់នឹង៨នាក់ ហើយលេងត្រឹម៤០នាទី ដោយក្នុងមួយវគ្គមាន ២០នាទី។ ពានរង្វាន់នេះ គឺជាពិធីបុណ្យមួយបែបជាលក្ខណៈបាល់ទាត់ ដែលបានផ្ដល់ឱកាសឲ្យយុវជនអាយុក្រោម ១៥ពីបណ្ដាប្រទេសជាសមាជិកបាល់ទាត់ FIFA បានប្រកួតគ្នា និងទទួលយកបទពិសោធពីការប្រកួតជាមួយប្រទេសផ្សេងៗទៀត មកពីទ្វីបផ្សេងគ្នា។ នេះ បើយោងតាមការផ្សាយរបស់ FIFA កាលពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៦នេះ។
    ការប្រកួតនេះ ត្រូវបានបែងចែកចេញជា ៣២ពូល ដោយក្នុងមួយពូលមានចំនួន៦ក្រុម លើកលែងតែពូល I៕



x Enlarged Image