ស្រវឹងស្រា បុរសម្នាក់បើករថយន្ត highlander ទៅបុកពីក្រោយរថយន្ត ford ranger ចតស្ងៀម រងការខូចខាតយ៉ាងដំណំ

National • September 04, 2026
ស្រវឹងស្រា បុរសម្នាក់បើករថយន្ត highlander ទៅបុកពីក្រោយរថយន្ត ford ranger ចតស្ងៀម រងការខូចខាតយ៉ាងដំណំ

 

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តម៉ាក highlander មួយគ្រឿងក្នុងល្បឿនលឿនទាំង ស្ថានភាពស្រវឹងក៏រ៉េចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តម៉ាក ford ranger ចតស្ងៀម លើចិញ្ចើមផ្លូវ បណ្តាលឲ្យរងការខូចខាត សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់ មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៦:៥០ នាទីយប់ថ្ងៃទី០៣ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ ១០០៧ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AY- 6034 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ក៏រ៉េចង្កូតជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តម៉ាក highlander  ដែលឈប់ចតលើចិញ្ចើមផ្លូវ រងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្ស។ ភ្លាមនោះដែរ ម្ចាស់រថយន្តបង្ក បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្រ្តីជំនាញចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សារទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ ៖សាមេត






x Enlarged Image