បឹងកេត ចាញ់ វិសាខា ,ទ័ព ចាញ់ណាហ្គា ខណៈ ស្វាយរៀង ស្មើរគ្នាជាមួយ ISI នៃពានលីគកំពូលកម្ពុជា សប្ភាហ៍ទី៣

ភ្នំពេញ ៖ សប្ភាហ៍ទី៣ នៃលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៦/២៧ ក្រុមទាំង១១ បានធ្វើការប្រកួតប្រជែង និងបង្ហាញលទ្ធផលគួរឲ្យកត់សំគាល់រៀងៗខ្លួន ខុសប្លែកពីរដូវកាលឆ្នាំចាស់ៗកន្លងមក។
នៅរាត្រីថ្ងៃទី១៩ កញ្ញា ២០២៦ មានពីរគូពីរប្រកួតពីរទីតាំងផ្សេងគ្នា ដោយគូទី១ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ក្រុមម្ចាស់ផ្ទះហនុមានស កងយោពលខេមរភូមិន្ទ ប្រកួតចាញ់ក្រុមភ្ញៀវនាគមាស ណាហ្គាវើលដ៍ក្នុងលទ្ធផល ៤ទល់និង៥ ដោយការប្រកួតដ៏តានតឹង បុកទៅបុកមកនេះ ធ្វើឲ្យមហាជនអ្នកគាំទ្រ ឃើញអំពីទម្រង់លេងរបស់ទ័ព ក្នុងប្រកួតទី៣នេះ មានការប្រែប្រួលខុសពី ពីរប្រកួតមុនៗ គ្មានសាច់បាល់លេងទាល់តែសោះ ។ដោយហេតុថា គ្រាប់ឈ្នះ ១គ្រាប់ចុងក្រោយរបស់ណាហ្គាគឺរកបាននៅម៉ោងបន្ថែម៩០ បូក៣ ទៅហើយ ស្របពេលដែលកីឡាកររបស់ទ័ពនៅលើទីលានមានគ្នា១០នាក់ ដោយហេតុថា ម្នាក់ទៀតកំពុងមានរបួសនៅខាងក្រៅទីលាន មិនទាន់បានចូលប្រកួតវិញភ្លាមៗបានទាន់ពេលដែល ក្រុមណាហ្គាកំពុងតែសម្រុកខ្លាំង។គូទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមបឹងកេត បានប្រកួតចាញ់ក្រុមវិសាខា ក្នុងលទ្ធផល ១ទល់និង២ ខណៈមួយគ្រាប់តាមពីក្រោយរបស់បឹងកេត រកបាននៅដើមវគ្គទី២ គឺនាទីទី៤៨ រកបាយដោយកីឡាករ ពាក់អាវលេខ៩៩ ។
ដោយឡែកនៅថ្ងៃទី២០ កញ្ញា ២០២៦ វិញ គូទី១ នៅកីឡដ្ឋានគីរីវង់ក្រុមម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យ បានប្រកួតឈ្នះ ក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺ មកពីខេត្តសៀមរាប ក្នុងលទ្ធផល ២ទល់និង១ ដែលការប្រកួតបានធ្វើឡើងនៅវេលាម៉ោង៣និង៤៥នាទីរសៀល។
គូទី២ ប្រកួតវេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ក្រុមMOI កំពុងដេវា បានប្រកួតឈ្នះ ក្រុមភ្ញៀវឡាយខេត្តព្រះសីហនុក្នុងលទ្ធផល ២ ទល់០ ។
ខណៈមួយគូទៀត នៅកីឡដ្ឋានស្មាត ផ្លូវវេងស្រេង រាជធានីភ្នំពេញ ក្រោមក្រសែរភ្នែកអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋាន ៣២៣៤ នាក់ក្រុមម្ចាស់ផ្ទះទើបឡើងជើងដំរីលំផាត់វេងស្រេង ISI ដង្កោសែនជ័យ បានប្រកួតស្មើរគ្នាជាមួយ ក្រុមការពារដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ១ទល់និង១ ក្រោយចប់៩០នាទី និងម៉ោងបន្ថែម៥នាទី។



