នារីម្នាក់ ម្នាក់បើករថយន្ដម៉ាក MAZDA CX-3មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅ បុកខឿនរង្វង់មូល បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង

National • September 16, 2026
នារីម្នាក់ ម្នាក់បើករថយន្ដម៉ាក MAZDA CX-3មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅ បុកខឿនរង្វង់មូល បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង


ភ្នំពេញ៖នារីម្នាក់ បើករថយន្ដមួយគ្រឿង ម៉ាក MAZDA CX-3 ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលបណ្តាលឲ្យរថយន្តក្រឡាប់ជាច្រើនជុំ និង

បណ្តាលឲ្យនារីជាម្ចាស់រថយន្ត រងរបួសស្រាល។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២:២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយមហាវិថី វិមាន ឈ្នះ ឈ្នះ សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ​ គេឃើញរថយន្ត បង្កម៉ាក MAZDA CX-3 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2CB-6347 បើកបរ ដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកខឿនរង្វង់មូលក្បែរ វិមាន ឈ្នះ ឈ្នះ បណ្ដាលឲ្យរថយន្តក្រឡាប់ ជាច្រើនជុំ ចូលក្នុងដីឡូតិ៍មួយកន្លែង រងការខូចខាតធ្ងន់ធ្ងរ ចំណែកនារីអ្នកបើកបរ រងរបួសស្រាល រួចគេចខ្លួន បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាល ខណ្ឌ ជ្រោយចង្វារ ចុះមកធ្វើការវាស់វែង យករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយ នៅពេលក្រោយ៕ ដោយ ៖សាមេត






x Enlarged Image