រថយន្ត MAZDA មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឲ្យតៃកុង បាក់ដៃ រងរបួសធ្ងន់

National • September 15, 2026
រថយន្ត MAZDA មួយគ្រឿងបើកក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឲ្យតៃកុង បាក់ដៃ រងរបួសធ្ងន់

 

ភ្នំពេញ៖បុរសម្នាក់ បានបើករថយន្តម៉ាកMAZDAមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ ចំណែកតៃកុង បានបាក់ដៃម្ខាង រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទី យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងសង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក MAZDA BT-50 ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BP-1609 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីលិចទៅកើតក្នុង ល្បឿនលឿន។ លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលចង្កូតទៅបុក និងបង្កាន់ដៃស្ពាន អាកាសចោមចៅ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តកៀបជាប់ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែក ម្ចាស់រថយន្ត រងរបួសបាក់ដៃ ត្រូវបាន បញ្ចូលទៅកាន់មន្ទីរពេទ្យ ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖សាមេត






x Enlarged Image