មេឃកំពុងភ្លៀងធ្លាក់ខ្លាំង ស្រាប់តែមានអគ្គិភ័យឆេះឃ្លាំងដាក់សម្ភារ:របស់ម្ចាស់សណ្ឋាគាររ Memoire D'Angkor

National • September 11, 2026
មេឃកំពុងភ្លៀងធ្លាក់ខ្លាំង ស្រាប់តែមានអគ្គិភ័យឆេះឃ្លាំងដាក់សម្ភារ:របស់ម្ចាស់សណ្ឋាគាររ Memoire D'Angkor

 

សៀមរាប៖ តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថានៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅពេលមានភ្លៀងកំពុងធ្លាក់ខ្លាំង ក៏មានករណីអគ្គិភ័យឆេះឃ្លាំងដាក់ឥវ៉ាន់ របស់សណ្ឋាគារ Memoire D'Angkor (មែមម័រ ឌឺ អង្គរ) ស្ថិតនៅក្រោយភោជនីយដ្ឋាន ម៉ែឌី នៅតាមបណ្តោយផ្លូវស៊ីវត្ថា ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។

ក្នុងករណីឆេះឃ្លាំងដាក់ឥវ៉ាន់របស់សណ្ឋាគារMemoire D'Angkor នេះ បណ្ដាលឲ្យរងការខូចខាត៖ -កំរាលពូក កំរាលតុ អស់មួយចំនួន ។ ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤ គ្រឿង ‎ក្នុងកិច្ចអន្តរាគមន៍ពន្លត់ មានរថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០២គ្រឿង -រថយន្តអាជ្ញាធរអប្សរាចំនួន០១ គ្រឿង និង -រថយន្តកងរាជអាវុធ ហត្ថចំនួន០១គ្រឿង តែខណៈពេលនោះត្រូវបានបុគ្គលិកសណ្ឋាគារនាំគ្នាប្រើប្រាស់ទុយោពន្លត់អគ្គិភ័យ ចេញពីផ្សារទំនើបអង្គរ ជួយបាញ់ពន្លត់បានទាន់ពេលវេលា ។ 

ករណីអគ្គិភ័យនេះ បណ្តាមកពីឆ្លងចរន្តអគ្គិសនី  បណ្តាលឲ្យឆេះឃ្លាំងស្តុកដាក់ឥវ៉ាន់ តែមិនបានឆ្លងរាលដាលនៅក្នុងបរិវេណសណ្ឋាគារ  ផ្ទះអ្នកជិតខាងឡើយនិងមិនបណ្តាលឲ្យមានអ្នករងរបួសនរណាម្នាក់ឡើយ៕  ម៉ី សុខារិទ្ធ






x Enlarged Image