កម្មវិធី Miss Mera Cambodiaមិនទាន់បង្ហាញវត្តមានសារជាថ្មី
កម្មវិធី Miss Mera Cambodia កម្មវិធីដែលកូនខ្មែរបានបង្កើតឡើង វាពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យបវរកញ្ញានៅប្រទេសកម្ពុជាកោតសរសើរដឹកដៃនៃការដឹកនាំ និងរៀបចំកម្មវិធីបានយ៉ាងល្អ។ Miss Mera Cambodia បង្កើតដោយកូនខ្មែរ ខាត់ ស្រីច័ន្ទ ដែលជាអតីតលំដាប់រងទី៤ Miss Grand Cambodia 2020 ក្នុងរដូវកាលទី១ កម្មវិធីនេះបាន រកឃើញម្ចាស់មកុដ គឺ កញ្ញា ថាន រតនា ។ បន្ទាប់ពីរៀបចំ កម្មវិធីលើកទី១ទទួលបានភាពជោគជ័យក្នុងឆ្នាំ២០២៤ Miss Mera Cambodia រដូវកាលទី២ មិនទាន់បង្ហាញវត្តមានសារជាថ្មីនោះ ទេ។ ដែលធ្វើឲ្យអ្នកគាំទ្រ រង់ចាំកម្មវិធី ថាពេលណាទើបវិលត្រលប់មកវិញ?
ក្នុងនាមជាអ្នករៀបចំកម្មវិធី ខាត់ ស្រីច័ន្ទ
បានបង្ហើបថាកម្មវិធីនេះ និងវិលវិញ និង
ពេលដែលនាងមានលទ្ធភាពក្នុងការរៀបចំ កម្មវិធី ។ សម្រាប់ ក្នុងឆ្នាំនេះ ឆ្នាំកញ្ញា
បានបញ្ជាក់ថាគ្មានការរៀបចំទេព្រោះ ពេលនេះអ្នកនាងកំពុងមានទម្ងន់ ។
គួរបញ្ជាក់ ថា ខាត់ ស្រីច័ន្ទ គឺជាអ្នករៀបចំកម្មវិធី
ម្នាក់ដែលទាញបានការចាប់អារម្មណ៍ពីអ្នកគាំទ្របើទោះបីអ្នកនាងមានវ័យក្មេង
ប៉ុន្តែ បើនិយាយពីការរៀបំ និងគ្រប់គ្រង់កម្មវិធី ពិតជាល្អនិងបង្ហាញពីភាពជំនាញ៕