កញ្ញា ថាន រតនា គ្រងមកុដ Miss Universe Cambodia 2026
កម្មវិធីប្រកួតសម្រស់ Miss Universe Cambodia 2026 បានរកឃើញម្ចាស់មកុដហើយ កាលពីរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយបេក្ខនារី Than Rathna ទទួលបានតំណែងជា The
Winner Miss Universe Cambodia 2026។
ព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស អ្នកសិល្បៈ បវរកញ្ញា អ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើន។ ចាប់តាំងពីដំណើរការកម្មវិធីនៅដើមរាត្រី បរិយាកាសបានពោរពេញដោយភាពរំភើប ខណៈសំឡេងហ៊ោកញ្ជ្រៀវ និងការគាំទ្រពីអ្នកទស្សនា បានធ្វើឱ្យកម្មវិធីកាន់តែមានភាពអធិកអធម និងទាក់ទាញ។
បេក្ខនារីទាំងអស់បានខិតខំបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន តាមរយៈវគ្គប្រកួតនានា ដើម្បីបង្ហាញពីភាពស័ក្តិសម និងទាក់ទាញពិន្ទុពីគណៈកម្មការវាយតម្លៃ។
ជាមួយគ្នា អ្នកអ្នកសិល្បៈចូលរួម បានបង្ហាញចំណាប់
អារម្មណ៍ដូច្នេះថា។
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ Than Rathna ត្រូវបានប្រកាសជាម្ចាស់មកុដ Miss Universe Cambodia 2026។ តាមការរៀបចំរបស់កម្មវិធី នាងនឹងតំណាងឱ្យកម្ពុជា ចូលរួមប្រកួតសម្រស់លើឆាកអន្តរជាតិ នៅចុងឆ្នាំ២០២៦។
ការគ្រងមកុដរបស់ Than Rathna ក៏បានក្លាយជាពេលវេលាដ៏សំខាន់មួយសម្រាប់កម្មវិធី Miss Universe Cambodia 2026 ខណៈអ្នកគាំទ្របានចូលរួមអបអរសាទរចំពោះម្ចាស់មកុដថ្មី។