អ៊ិន លក្ខិណា ធ្វើដំណើរទៅជួបថ្លែងអំណរគុណ អ្នកនៅពីក្រោយ Miss World 2026 របស់នាង

Entertainment • September 11, 2026
អ៊ិន លក្ខិណា ធ្វើដំណើរទៅជួបថ្លែងអំណរគុណ អ្នកនៅពីក្រោយ Miss World 2026 របស់នាង

 

ក្រោយពីបញ្ចប់បេសកកម្មតំណាងឱ្យកម្ពុជា ក្នុងការប្រកួតសម្រស់លំដាប់អន្តរជាតិ Miss World 2026 កញ្ញា អ៊ិន លក្ខិណា បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ពោលគឺជាប់ក្នុង Top 40 នៃការប្រកួត។

បន្ទាប់ពីត្រឡប់មកដល់កម្ពុជាវិញ អ៊ិន លក្ខិណា មិនបានភ្លេចចំពោះការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់អ្នកដែលបានឈរនៅពីក្រោយនាងឡើយ។ តារាស្រីរូបនេះបានចាប់ផ្តើមចេញដំណើរទៅជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ទៅកាន់អ្នកដែលបានជួយគាំទ្រនាងកន្លងមក។

ក្នុងនោះ នាងបានទៅជួប និងថ្លែងអំណរគុណ លោកជំទាវ ញ៉ែម មរកត ព្រមទាំង អ្នកនាង ទេព បូព្រឹក្ស និង ចេតា ម្ចាស់ផលិតផលល្បីៗ ដែលសុទ្ធតែបានចូលរួមផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់នាង ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងអំឡុងពេលត្រៀមខ្លួន និងបំពេញបេសកកម្មនៅក្រៅប្រទេស។

សកម្មភាពនេះបានបង្ហាញពីការដឹងគុណរបស់ អ៊ិន លក្ខិណា ចំពោះអ្នកដែលបានចូលរួមជួយជ្រោមជ្រែងនាង ខណៈនាងក៏បានបន្តបង្ហាញក្តីស្រឡាញ់ និងការដឹងគុណចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ ដែលបានផ្តល់កម្លាំងចិត្ត និងតាមដានគាំទ្រនាងក្នុងការប្រកួតលើឆាកអន្តរជាតិ។

ការទទួលបានចំណាត់ថ្នាក់ Top 40 ក្នុង Miss World 2026 ត្រូវបានមើលឃើញថា ជាលទ្ធផលមួយដែលគួរឱ្យកត់សម្គាល់សម្រាប់បេសកកម្មរបស់ អ៊ិន លក្ខិណា ក្នុងការនាំយកឈ្មោះ និងវប្បធម៌កម្ពុជាទៅបង្ហាញលើឆាកអន្តរជាតិ។










 

 

x Enlarged Image