សមត្ថកិច្ចខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត

National • September 23, 2026
សមត្ថកិច្ចខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងក្រុងបាវិត

 

ស្វាយរៀង៖នៅថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២៦ លោក​វរៈសេនីយ៍ឯក​ ស្រេង​ ហួត​ ស្នងការរងនគរបាលខេត្ត​ បាន​ដឹកនាំ​កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត ដឹកនាំដោយ

លោក ម៉ែន អេង  អភិបាលរងខេត្តស្វាយរៀង​ និង​លោក​ ម៉ែន​ ចាន់​រ៉ា​ អភិបាល​ក្រុង​បាវិត និងដោយមានការសម្របសម្រួលពីលោក​ ហួត​ វិចិត្រ​ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្ត ចុះធ្វើការ​ស្រាវជ្រាវ​បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុច​វីឡា​ជួល​ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន​ ១៤នាក់ ស្រី​ ០៦នាក់ (ជាជនជាតិ​វៀតណាម) ដកហូត​វត្ថុ​តាង ​រួម​មាន៖​ កំព្យូទ័រលើតុ All-In-One ,​ធុងCPU ,​ ម៉ូនីទ័រ,​ ទូរស័ព្ទដៃ និង​សម្ភារប្រើ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បញ្ចូន​មក​ការិយាល័យ ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ ​ដើម្បីចាត់ការតាម នីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ ក្រុមការ​ងារបានបិទ​ស៊ីល​ ទីតាំង​បណ្ដោះអាសន្ន​៕ អត្ថបទ៖មិន ភក្តី






x Enlarged Image