រថយន្ត TACOMA មួយគ្រឿងសង្ស័យខូចម៉ែត្រចង្កូតបានប្រទាញធ្លាក់ចូលស្ទឹងសង្កែ
បាត់ដំបង៖
រថយន្ត TACOMA
មួយគ្រឿងសង្ស័យខូចម៉ែត្រចង្កូត បានប្រទាញធ្លាក់ ចូលស្ទឹងសង្កែ
បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៤និង២៧នាទី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦
ស្ថិតនៅក្នុងភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុ
បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួន ឯងខាងលើនេះ ដំបូងឡើយ គេឃើញរថយន្តម៉ាក
TACOMA ពណ៌ស មួយគ្រឿង បើកបរដោយឈ្មោះ ជ័យ សំបូរ ភេទប្រុស អាយុជាង ៣០ឆ្នាំ
រស់នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង
អ្នករួមដំណើរមានប្រពន្ធ និងកូនតូចអាយុ០៧ខែម្នាក់ ទិសដៅពីត្បូងទៅជើង ។
លុះមកដល់ចំណុចកើតហេតុខាងលើ
បានជាប់ចង្កូតប្រទាញធ្លាក់ចូលទឹកស្ទឹងសង្កែ តែ សំណាងល្អ មិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុ
អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការ
ដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះទៅពិនិត្យ ដោយម្ចាស់បានទំនាក់ទំនងអោយ
ខាងរថយន្តស្ទូចមកស្ទូចឡើង ដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯងផងដែរ៕