មន្ត្រីនគរបាលមួយរូបជិះម៉ូតូបុករថយន្ត Toyota Prius បើកបត់ត្រឡប់ក្រោយ បណ្ដាលឲ្យបាក់ជើងម្ខាង រងរបួសធ្ងន់
ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូប បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះ បន្ទាន់ភ្លាមៗ ក្រោយពេលជិះម៉ូតូជ្រុលទៅបុករថយន្តម៉ាក Toyota Prius បើកបួងចង្កូត បត់ត្រឡប់ក្រោយ ចំពីមុខចំហៀងខាងឆ្វេង យ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ១:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ចំណុចទល់មុខផ្សារទំនើប
EON1 ស្ថិតនៅលើផ្លូវសុធារស់ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ
2BH-44 97
បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវសុធារសទិសដៅពីជើងទៅត្បូង រួចបួងចង្កូតបត់ឆ្វេងត្រឡប់ក្រោយ។
ភ្លាមនោះ
ស្រាប់តែគេ ឃើញមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ 1KT-3209
ជិះដោយមន្ត្រីនគរបាលម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូងដូចគ្នាក្នុងល្បឿនលឿនមធ្យម
ក៏ជ្រុលទៅបុកចំពីមុខ ជំហៀងខាងឆ្វេងនៃរថយន្តម៉ាក Toyota Prius យ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបាក់ជើងម្ខាងរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ចំណែកឯម្ចាស់រថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទន្លេ
បាសាក់សួរនាំបន្ត។
ក្រោយកើតហេតុ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងមន្ត្រីជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖សាមេត