ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បន្តចាញ់ក្នុងដីខ្លួនឯងក្រោមថ្វីជើងក្រុមមកពីខេត្តសៀមរាប អង្គរថាយហ្គឺរ ដោយលទ្ធផល ៣ទល់និង១ ខណៈក្រុមអាយអេសអាយ ដង្កោសែនជ័យបានត្រឹមស្មើគ្នាជាមួយក្រុមទ័ព ដោយលទ្ធផល ២ ទល់និង២ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាលឆ្នាំ២០២៤-២៥ សប្តាហ៍ទី៥ ។

លទ្ធផលការសប្តាហ៍ទី៥ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បានប្រកួតចាញ់ក្រុមភ្ញៀវពីខេត្តសៀមរាប អង្គរថាយហ្គឺរ ក្នងលទ្ធផល ១ទល់និង៣ នៅកីឡដ្ឋានគីរីវង់សុខសែនជ័យ ខេត្តតាកែវ ។ រីឯក្រុមម្ចាស់ផ្ទះ អាយអេសអាយ ដង្តោសែនជ័យ ប្រកួតស្មើគ្នាជាមួយ សមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC ក្នុងលទ្ធផល ២ទល់និង២ នៅកីឡដ្ឋាន AIA KMH Park ផ្លូវវេងស្រេង ។

យ៉ាងណាមិញសម្រាប់ ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ ៕