កាលពីថ្ងៃពុធ ទី12 ខែមីនា កងកម្លាំងសន្តិសុខប្រទេសប៉ាគីស្ថាន បានបើកការវាយឆ្មក់លើរថភ្លើងមួយគ្រឿង ដែលត្រូវបានប្លន់ដោយពួកសកម្មប្រយុទ្ធបំបែកខ្លួន ដោយបានរំដោះចំណាប់ខ្មាំង និងសម្លាប់ក្រុមនេះទាំង 33 នាក់។ ក្រុមសកម្មប្រយុទ្ធបំបែកខ្លួន បាលុច (Baloch) បានបំផ្ទុះផ្លូវរថភ្លើង និងវាយប្រហារគ្រាប់រ៉ុក្កែតលើរថភ្លើងមួយគ្រឿងដែលផ្ទុកមនុស្សចំនួន 44 នាក់ ធ្វើដំណើរទៅកាន់ខេត្ត ខីបឺ ផាកទុនវ៉ា ខណៈដែលការប្លន់ និងការប្រយុទ្ធគ្នានេះ បានបណ្តាលឲ្យចំណាប់ខ្មាំង 21 នាក់ និងទាហាន 4 នាក់ត្រូវបានសម្លាប់។