លោកប្រធានាធិបតីប្រទេសរុស្ស៊ី ពូទីន បានចុះត្រួតពិនិត្យតំបន់ ឃឺក ភាគខាងលិចប្រទេសរុស្ស៊ីជាលើកដំបូង ចាប់តាំងពីកងកម្លាំងអ៊ុយក្រែន វាយដណ្តើមបានទឹកដីមួយចំនួននៅក្នុងតំបន់។ ក្នុងឯកសណ្ឋានយោធា លោកប្រធានាធិបតី ពូទីន បានធ្វើដំណើរទៅកាន់ទីតាំងគ្រប់គ្រងមួយកន្លែងក្នុងតំបន់ ឃឺក និងបាននិយាយថា "ជាការពិតណាស់ ក្នុងរយៈពេលដ៏ខ្លីបំផុត យើងត្រូវតែកម្ចាត់សត្រូវដែលកាន់កាប់តំបន់ ឃឺក កងទ័ពរុស្ស៊ីត្រូវតែរំដោះតំបន់ទាំងស្រុងពីកងកម្លាំងអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយត្រូវចាត់ទុកកងកម្លាំងអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនទាំងអស់ ជាភេរវករ។