បាត់ដំបង៖
ព្រោះតែវិបត្តិផ្លូវចិត្តស្ត្រីម្នាក់សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនៅវេលាម៉ោង០៥និង៣០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិសាមគ្គី ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ គ្រីន ធីម ភេទ ស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយកខ្សែគោចងកភ្ជាប់ទៅនឹងធ្នឹមផ្ទះបណ្ដាលអោយស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សាកសពអោយក្រុមគ្រួសារដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖រៀម សាលី