កណ្ដាល ៖ 

ពិតជាគួរឲ្យសង្វេគពេកក្រៃ ខណៈមនុស្ស១គ្រួសារធ្វើដំណើរតាមម៉ូតូ១គ្រឿង បានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ ដោយត្រូវបានរថយន្តមិនស្គាល់ម៉ាក១គ្រឿងបើកបុកពេញទំហឹង ។ បណ្ដាលឲ្យប្ដីប្រពន្ធនិងកូនក្នុងផ្ទៃម្នាក់បានស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែង ហើយកូនស្រីតូចម្នាក់ទៀតនៅរស់តែរងរបួសធ្ងន់ បន្ទាប់មករថយន្តបង្កនោះបានបើករត់គេចបាត់ស្រមោល។

ឧប្បត្តិហេតុខាងលើបានកើតឡើង កាលពីរវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១០      ខែមេសា  ឆ្នាំ២០២៥ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចជិតខ្លោងទ្វារវត្តសាលាគ្រួស ស្ថិតនៅក្នុងឃុំលំហាចស្រុកអង្គស្នួល ខេត្តកណ្តាល។ 

ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ពួកគាត់ជិះម៉ូតូ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 1LF-7970 ហើយក្រោយពេលកើតហេតុនគរបាលស្រុកអង្គស្នួលបានចុះទៅកាន់ទីនោះនិងកំពុងធ្វើការស្រាវជ្រាវរករថយន្តបង្កហេតុដើម្បីចាត់ការតាមច្បាប់ហើយ៕