ថ្លែងនៅក្នុងសុន្ទរកថាក្នុងពិធីខួបលើកទី 80 នៃជ័យជំនះរបស់សហភាពអឺរ៉ុបកាលពីសម័យសង្គ្រាមលោកលើកទី 2 ស្តេច ឆាល របស់ចក្រភពអង់គ្លេស មានព្រះបន្ទូលថា ពិភពលោកមានកាតព្វកិច្ចប្តេជ្ញាស្វែងរកសន្តិភាពយូរអង្វែង និងទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាម។ ស្តេច ឆាល និងរាជវង្ស ព្រមទាំងមន្ត្រីថា្នក់ដឹកនាំ និងភ្ញៀវកិត្តិយស ចូលរួមប្រមាណ 1 ម៉ឺននាក់ បានចូលរួមក្នុងពិធីនៃការចងចាំនៃការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ពួកណាស៊ីអាល្លឺម៉ង់ កាលពីថ្ងៃទី 8 ខែឧសភា ឆ្នាំ 1945។ គួរបញ្ជាក់ផងដែរថា ពិធីរំលឹកខួបលើកទី 80 នេះ ធ្វើឡើងនៅពេលដែលសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងបន្តផ្ទុះឡើង និងខណៈដែលទីក្រុងម៉ូស្គូ កំពុងធ្វើព្យុហយាត្រាយោធាដ៏ធំមួយ។