កាលពីថ្ងៃព្រហស្បតិ៍ ទី8 ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយប្រទេសអ៊ីរ៉ង់ បានបង្ហាញរូបភាពវិដេអូពីសកម្មភាពរបស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម កំពុងចុះត្រួតពិនិត្យមូលដ្ឋានយន្តហោះគ្មានមនុស្សបើកក្រោមដីដ៏ធំអស្ចារ្យមួយ។ អំឡុងពេលចុះត្រួតពិនិត្យ លោកឧត្តមសេនីយ ហូសេន សាឡាមី (Hossein Salami) បាននិយាយថា កងកម្លាំងរបស់លោក នឹង "កំណត់គោលដៅ វាយលុកគ្រប់ទីតាំងរបស់សត្រូវ"។ គួរបញ្ជាក់ផងដែរថា មូលដ្ឋានយន្តហោះដ្រូនក្រោមដីនេះ ត្រូវបានបង្ហាញនៅថ្ងៃដែលអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរាប់សិបលើកនៅភាគខាងត្បូងប្រទេសលីបង់ នៅក្នុងការវាយប្រហារទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្នុងតំបន់ ចាប់តាំងពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ត្រូវបានបញ្ចប់។ វីដេអូនេះទៀតសោត ក៏ត្រូវបានបង្ហាញនៅមុនកិច្ចចរចារកម្មវិធីអាវុធនុយក្លេអ៊ែរជុំទី 4 រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។