ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជិវិតពីការបាក់អគារនៅប្រទេសឥណ្ឌូនេស៊ី ខណៈចំនួនអ្នកស្លាប់កើនដល់ 6 នាក់ហើយ

International • October 03, 2025
ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកនៅរស់រានមានជិវិតពីការបាក់អគារនៅប្រទេសឥណ្ឌូនេស៊ី ខណៈចំនួនអ្នកស្លាប់កើនដល់ 6 នាក់ហើយ

ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីស្វែងរកក្មេងសិស្សសាលាប្រមាណ 60 នាក់ ដែលកប់ជាប់នៅក្រោមគំនរបាក់បែកនៃអគារសាលាបង្រៀនអ៊ីស្លាមមួយខ្នង ដែលបានដួលរលំកាលពីដើមសប្តាហ៍នេះ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ 6 នាក់ហើយ។ សាលារៀន ដែលមានទីតាំងនៅក្នុងទីក្រុង ស៊ីដ័រចូ ខេត្ត ចាវ៉ា ចម្ងាយប្រមាណ 770 គីឡូម៉ែត្រ ពីរដ្ឋធានី ចាកាតា របស់ប្រទេសឥណ្ឌូនេស៊ី បានដួលរលំ យោងតាមសសរគ្រឹះរបស់អគារនេះ មិនអាចទ្រទ្រង់សំណង់ដែលកំពុងសាងសង់បន្តនៅជាន់ទី 4 នៃអគារនេះបាន និងស្របពេលដែលសិស្សសាលារាប់សិបនាក់កំពុងធ្វើការបន់ស្រន់ នៅជាន់ក្រោមនៃអគារ។





x Enlarged Image