អគ្គីភ័យ បានឆាបឆេះហាងលក់ទំនិញបញ្ចុះតម្លៃមួយកន្លែងនៅកណ្តាលទីក្រុង ហឺម៉ូសីឡូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 23 នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ យោងតាមអាជ្ញាធរបានបញ្ជាក់ថា បន្ទាប់ពីការធ្វើកោសល្យវិច្ច័យ ការស្លាប់ភាគច្រើនហាក់ដូចជាបណ្តាលមកពីការស្រូបឧស្ម័នពុល ខណៈដែលមូលហេតុនៃអគ្គីភ័យនេះ ស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីការឆ្លងចរន្តអគ្គិសនីក៏ដោយ។