រូបភាពពីយន្តហោះគ្មានមនុស្សបើក បានបង្ហាញពីទំហំនៃការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ភាគច្រើននៃប្រទេសចាមៃការ បន្ទាប់ពីរងការវាយប្រហារដោយព្យុះ មេលីសា ដែលជាព្យុះដ៏ខ្លាំងបំផុតមិនធ្លាប់មាន លើប្រទេសនេះចាប់តាំងពីឆ្នាំ 1988។ ក្រុមអ្នកព្យាករណ៍អាកាសធាតុអាមេរិក បានប៉ាន់ប្រមាណថា ទំហំនៃការខូចខាត និងការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសចាមៃការ គិតជាទឹកប្រាក់ អាចស្ថិតក្នុងចន្លោះពី 48 ពាន់លានដុល្លារ ទៅ 52 ពាន់លានដុល្លារ។ គួរបញ្ជាក់ផងដែរថា ព្យុះ មេលីសា បានវាយប្រហារតំបន់ភាគនិរតីនៃប្រទេសចាមៃការកាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 19 នាក់ និងជំរុញឲ្យមនុស្សប្រមាណ 462.000 នាក់ គ្មានអគ្គិសនីប្រើប្រាស់។