ទាហាន និងសមាជិកកងអង្គរក្សជាតិម៉ិកស៊ិកូប្រមាណ 1980 នាក់ ត្រូវបានដាក់ពង្រាយទៅកាន់រដ្ឋ មីឆូខេន ដើម្បីពង្រឹងវិធានការសន្តិសុខ នៅក្រោមផែនការសន្តិភាព និងយុត្តិធម៌របស់រដ្ឋាភិបាល សម្រាប់រដ្ឋ មីឆូខេន ដែលជាប្រតិបត្តិការមួយ មានគោលបំណងបង្ក្រាបលើក្រុមឧក្រិដ្ឋជន ប្រយុទ្ធប្រឆាំងនឹងការជំរិតទារប្រាក់ និងការបង្រ្កាបលើមន្ទីរពិសោធន៍គ្រឿងញៀន។ គួរបញ្ជាក់ផងដែរថា រដ្ឋ មីឆូខេន កំពុងផ្ទុះឡើងនៃអំពើហិង្សា បន្ទាប់ពីលោក កាឡូស ម៉ានហ៊្សូ ដែលជាអភិបាលរដ្ឋនេះ ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី 1 ខែវិច្ឆិកាកន្លងទៅ ស្របពេលដែលប្រជាជនដែលរស់នៅក្នុងរដ្ឋនេះ តែងតែរងនូវការជំរិតទារប្រាក់ និងការសម្លាប់ ដែលជាប់ទាក់ទងនឹងអំពើហិង្សារបស់ក្រុមជួញដូរគ្រឿងញៀនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។