ភ្នំពេញ៖ 

បុរសជាកម្មកររោងចក្រម្នាក់ជិះម៉ូតូ១គ្រឿងឆ្លងផ្លូវត្រូវបានម៉ូតូ១គ្រឿងមិនចាំម៉ាកនិងស្លាកលេខបុកបណ្តាលអោយរងរបួសធ្ងន់ត្រូវបានរថយន្តក្រុមសង្រ្គោះរបស់ អង្គភាព៧១១ដឹកបញ្ជូនទៅ កាន់ មន្ទីពេទ្យព្រះកុសុមៈ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង ៣០ នាទីព្រឹកថ្ងៃទី ១២ ខែវិច្ឆិការ ឆ្នាំ២០២៥ស្ថិតតាមបណ្តោយផ្លូវមហាវិថីស៊ីជីនពីង ត្រង់ចំណុចផ្លូវបំបែកជាបួន  ក្នុង ភូមិ កន្ទោកខាងត្បួង សង្កាត់កន្ទោក ខណ្ឌកំបូល   រាជធានីភ្នំពេញ។ 

តាមព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៍ខ្មៅធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើត។ ខណៈពេលធ្វើដំណើរទៅដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿងមិនចាំម៉ាក និងមិនចាំស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីស៊ីជីនពីងក្នុងទិសដៅពីជើងទៅត្បូងបានបុកម៉ូតូជនរងគ្រោះបណ្តាលអោយដួលបោកក្បាលនិងថ្នល់បណ្តាអោយរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តក្រុមសង្រ្គោះរបស់ អង្គភាព៧១១ដឹកបញ្ជូន ទៅសង្រ្គោះនៅមន្ទីពេទ្យព្រះកុសុមៈ។បន្ទប់ពីកើតហេតុម៉ូតូបង្កគេចបាត់៕