ភ្នំពេញ ៖

ឃ្លាំងសិប្បកម្មផលិតនំបញ្ចុកមួយកន្លែងត្រូវបានក្រុមចោរឆ្លឹះសោរ នឹងយកមេសោទៅខ្ទាស់  បន្ទប់កម្មករហើយធ្វើសកម្មភាពលួចយកម៉ូតូចំនួន២គ្រឿងជាបន្តបន្ទាប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ យប់រំលងអាធ្រាត្រ ចូលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២៥នៅចំណុចឃ្លាំងសិប្បកម្មដែលស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទក ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ម៉ូតូដែលក្រុមចោរលួចនោះ១គ្រឿងម៉ាក់ scoopy ពណ៌សពាក់ស្លាកលេខភ្នំពេញ ១JW.៨០០៨ម្ចាស់ឈ្មោះស៊ិន សុផារ័ត្នភេទស្រីអាយុ៣២ឆ្នាំនិងមួយគ្រឿងទៀតម៉ាកប៊ិត ពណ៌សពាក់ស្លាកលេខភ្នំពេញ១IV.៩២២០ដែលមានម្ចាស់ឈ្មោះតុង ឌីណាភេទស្រីអាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអង្គសង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់សិប្បកម្ម។ 

តាមម្ចាស់សិប្បកម្មបានឲ្យដឹងថា នៅវេលាយប់មុនពេលកើតគាត់បានរៀបចំចាក់សោរ ឃ្លាំងទៅដេកនៅផ្ទះក្បែរនោះ។ដោយនៅក្នុងឃ្លាំងមានកម្មករចំនួន ៧ នាក់ស្នាក់នៅចេញចូលតាមទ្វារតូច។នៅវេលាម៉ោង ៣យប់រំលងអាធ្រាតចូលថ្ងៃទី១២ខែវិច្ឆិកាឈ្មោះនាង តូចភេទប្រុសដែលជាបុគ្គលិករបស់គាត់ជួលផ្ទះស្នាក់នៅខាងក្រៅ មកដឹកនំបញ្ចុកអោយម៉ូយ ស្រាប់តែឃើញទ្វារចំហរ ហើយបន្ទប់កម្មករដែលស្នាក់នៅត្រូវបានគេខ្ទាស់សោរពីក្រៅ(ដោយចោរឆ្កឹះសោឃ្លាំងចំនួន២យកទៅខ្ទាស់)។

តាមម្ចាស់សិប្បកម្មបានអោយដឹងទៀតថា នៅយប់នោះកូនចៅបានតេប្រាប់មកមើលបាត់ម៉ូតូចំនួន២គ្រឿងក៍បានទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការប៉ុស្តិ៍កន្ទោក។

តាមកាមេរ៉ាសុវត្ថិភាពឃើញ  ក្រុមចោរមានគ្នាចំនួន៤នាក់ បានធ្វើកម្មភាពឆ្កឹះសោរចូលលួចយកម៉ូតូ២គ្រឿងជាបន្តបន្ទាប់នៅវេលាម៉ោង១និង៤២នាទីរំលងអាធ្រាត្រ ដោយ២នាក់យកជើងធាក់ដៃចង្កូត ម៉ូតូស្កុបពីកាច់សោ ករួចបណ្តើរចេញ និង២នាក់ទៀតយកជើងធាក់កាចសោកម៉ូតូប៊ិត រួចបណ្តើរចេញដោយសុវត្តិភាព៕