ស្ទឹងត្រែង៖
កម្លាំងនគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែកុម្ភៈ ២០២៦ បានបើកប្រតិបតិ្តការបង្រ្កាបករណីដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនឆ្លងដែនពីប្រទេសឡាវ ចូលមកប្រទេសកម្ពុជា ដែលប្រព្រឹត្តនៅចំណុចចន្លោះបង្គោលព្រំដែនលេខ ០៣៤/១ ស្ថិតនៅ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តនិងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងសមត្ថកិច្ច ជំនាញ បានឈានទៅឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់៖
១- ឈ្មោះ ខឿន ឡុំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ស្រុកសេសាន ខេត្តស្ទឹងត្រែង
២- ឈ្មោះ នៅ វិសិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងរថយន្ត ទីលំនៅបច្ចុប្បន្នស្រុកស្នូល ខេត្តក្រចេះ
៣- ឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លាងឡាន ទីលំនៅបច្ចុប្បន្ន ស្រុកស្នូល ខេត្តក្រចេះ។
ប្រភពអោយដឹងទៀតថាគ្រឿងញៀនដែលដកហូតបានរួមមាន៖
-គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៥ដុំ មានទម្ងន់សរុប ៤គីឡូ និង ៩៣២.៩៩ក្រាម,ទូរស័ព្ទដៃ ០៤ គ្រឿង, ម៉ូតូ ម៉ាក Wave ចំនួន ០១ គ្រឿង (ចាស់)
- រថយន្ត ០១គ្រឿង
សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ នៅ វិសិទ្ធ មានដីកា ចាប់ខ្លួនចំនួន ៣ ដែលជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀន ដោយក្នុងនោះ ដីកា ចាប់ខ្លួនចំនួន ២ ចេញដោយ សាលាដំបូងខេត្តក្រចេះ និងដីកា ចាប់ខ្លួនចំនួន ១ ចេញដោយ សាលាដំបូងខេត្ត មណ្ឌលគិរី ។ កម្លាំងជំនាញ កំពុងបន្តស្រាវជ្រាវស៊ើបអង្កេត រកបក្សពួកនិងមេក្លោងដែល នៅសេសសល់ ក្នុងករណីនេះ៕
