តារាចម្រៀងប៉ុបកូឡុំប៊ី Shakira នឹងប្រគំតន្ត្រីដោយឥតគិតថ្លៃនៅទីលាន Zocalo ក្នុងទីក្រុង Mexico នៅយប់ថ្ងៃទី 1 ខែមីនា ឆ្នាំ២០២៦ នេះបើយោងតាមតារាចម្រៀង និងអាជ្ញាធរទីក្រុងបានប្រកាសឱ្យដឹងកាលពីពេលថ្មីៗនេះ។

ហ្សាគីរ៉ា បាននិយាយនៅក្នុងវីដេអូលើបណ្តាញសង្គមថា៖ "Beautiful Mexico! តើអ្នកចាំបានទេកាលពីឆ្នាំ 2007 នៅពេលដែលខ្ញុំច្រៀងអោយអ្នកស្តាប់នៅ Zocalo? ខ្ញុំចង់ប្រាប់អ្នកថាវានឹងកើតឡើងម្តងទៀត"។

តារាចម្រៀងរូបនេះបានលក់អស់ជាង 12 កម្មវិធីនៅក្នុងអំឡុងពេលដំណើរទេសចរណ៍ពិភពលោក ដោយបង្កើតកំណត់ត្រាអ្នកចូលរួមនៅកន្លែងយ៉ាងច្រើនសន្ធឹកសន្ធាប់។ សំបុត្រប្រហែល 780,000 ត្រូវបានលក់ដោយមានអ្នកគាំទ្រប្រហែល 65,000 នាក់បានចូលរួមរៀងរាល់យប់ក្នុងខែកញ្ញា។

តារាស្រីរូបនេះគ្រោងនឹងត្រលប់មកកីឡដ្ឋានវិញនៅចុងខែកុម្ភៈ ប៉ុន្មានថ្ងៃមុនការសម្តែងដោយឥតគិតថ្លៃនៅក្នុងផ្លាហ្សាកណ្តាលនៃទីក្រុង។

The Zocalo ដែលជាទីលានសាធារណៈដ៏ធំបំផុតមួយរបស់ពិភពលោក ដែលមានទំហំប្រហែល  ទីលានបាល់ទាត់ចំនួនប្រាំបី ត្រូវបានប្រើជាញឹកញាប់សម្រាប់ការប្រគុំតន្ត្រីឥតគិតថ្លៃដ៏ធំដោយ សិល្បករសំខាន់ៗ រួមមាន Justin Bieber, Rosalia និង Los Fabulosos Cadillacs ដែល   កម្មវិធីនេះបានទាក់ទាញអ្នកគាំទ្រប្រមាណ 300,000 នាក់៕