បន្ទាយមានជ័យ៖ 

សមត្ថកិច្ចចំរុះ ចុះបង្ក្រាបល្បែងស្គេមអនឡាញមួយកន្លែង ឃាត់បាន ជនបរទេសជាង១០០នាក់នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅកាស៊ីណូអ័រគីដេ និងសណ្ឋាគារ ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងគណៈបញ្ជាការរដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំសម្របសម្រួលនីតិវីធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃសាលា ដំបូងខេត្ត សហការពីតំណាងម្ចាស់ទីតាំងឈ្មោះ លី នីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ចុះបង្រ្កាបទីតាំង កាស៊ីណូអ័រគីដេនិងសណ្ឋាគារ កម្ពស់ ៤ជាន់ បន្ទប់៥២បន្ទប់ ។

ក្នុងករណីនេះ សមត្ថកិច្ចបានឃាត់ជនបរទេស១៣៩នាក់ ស្រី៩នាក់(ចិន១៣៣នាក់ ស្រី៥នាក់, មីយ៉ាន់ម៉ា២នាក់ ,ចិនតៃវ៉ាន់៣នាក់ស្រី ,ជប៉ុន១នាក់ស្រី) និងខ្មែរ១៧នាក់ ស្រី១៣នាក់ ដកហូត៖ កុំព្យូទ័រ,ទូរសព្ទដៃ និងឧបករណ៍ សម្ភារៈមួយចំនួន។

សមត្ថកិច្ចបញ្ជាក់ថាប្រាប់ថា៖ អាគារកាស៊ីណូអ័រគីដេ និងសណ្ឋាគារ ដែលជាទីតាំងបើក ល្បែងស្គេមអនឡាញខាងលើនេះ ពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ អនុវត្តនីតិវិធីបន្ត។ ចំណែកជនបរទេសទាំងនោះ ត្រូវបានដឹកបញ្ជូនទៅកាន់ខេត្តសៀមរាប ដើម្បីចាត់វិធានការបន្ត ត្រៀមបណ្តេញចេញពីប្រទេស៕