ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាក Lexus RX300 មួយគ្រឿងបើកក្នុងល្បឿនលឿន មិនប្រយ័ត្នក៏ជ្រុលចង្កូតឡើងខឿនសួនផ្លូវរងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧:៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ វាលវង្ស ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកLexus RX30 0ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BH-9719 បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវលេខ ១៦៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ ពុំដឹងថាមានបញ្ហាអ្វីនោះទេ ស្រាប់តែរ៉េ ចង្កូតជ្រុលទៅបុកខឿន បណ្ដាលឲ្យរថយន្តកល់ជាប់ទៅមុខលែងរួច រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ចំណែកតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ច ឃាត់យកទៅសួរនាំបន្ត។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ជាបណ្តោះអាសន្ន រង់ចាំការដោះ ស្រាយនៅពេលក្រោយ៕
