បាត់ដំបង៖ 

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ក្រោមបញ្ជាផ្ទាល់របស់ ឯកឧត្ដម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡា មួយខ្នងនៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ព័ត៌មានបឋមកិច្ចប្រតិបត្តិការខាងលើនេះកម្លាំងជំនាញរកឃើញជនជាតិបរទេសចំនួន ២៧នាក់ ក្នុងនោះស្រី០៩នាក់ ព្រមទាំងសន្តិសុខខ្មែរចំនួន ០៧នាក់ ដែលសង្ស័យជាប់ ពាក់ព័ន្ធជាមុខសញ្ញា Online Scams ហើយត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ទាំងមនុស្សនិងវត្ថុតាងដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ហើយជាបន្តបន្ទាប់ទៀតគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាននិងកំពុងបន្តស្រាវជ្រាវដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការបំបែកខ្លួនជាទ្រង់ទ្រាយតូចៗរបស់ជនប្រព្រឹត្តបទល្មើស Online Scams នេះ និងតាមចាប់មេខ្លោងទាំងឡាយណាដែលមកលាក់ខ្លួនក្នុងភូមិ សាស្ត្រខេត្ត បាត់ដំបង ដោយអនុវត្តឱ្យខាងតែបានតាមច្បាប់ស្ដីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា៕