កញ្ញាប៊ី សុធារី វិលមកវិញ សាជាថ្មី និងគ្រងមកុដ Miss Cosmo Cambodia 2026
កញ្ញា ប៊ី សុធារីបានវិលមកកាន់ឆាកប្រកួតសម្រស់សាជាថ្មី ដោយទទួលបានតំណែងជា Miss Cosmo Cambodia 2026 និងក្លាយជាតំណាងថ្មីរបស់កម្ពុជា ដើម្បីចូលរួមប្រកួតលើឆាក Miss Cosmo International។
ការវិលត្រឡប់មកវិញរបស់ Sotheary កាន់តែមានអត្ថន័យ ខណៈកាលពីឆ្នាំ២០២៥ នាងធ្លាប់ខកខានឱកាសក្នុងការបន្តដំណើរលើឆាក Miss Cosmoម្ដងរួចមកហើយ។ ទោះជាយ៉ាងណា នាងបានបន្តតស៊ូ និងវិលមកប្រកួតជាថ្មី រហូតអាចគ្រងមកុដ Miss Cosmo Cambodia
2026 បានដោយជោគជ័យ។
ដោយក្តីមោទកភាព និងរីករាយ miss Cosmo Cambodia បានប្រកាសអបអរសាទរដល់ម្ចាស់មកុដថ្មីរបស់ខ្លួន ដែលនឹងត្រូវបន្តបេសកកម្មក្នុងនាមជាតំណាងកម្ពុជា លើឆាកអន្តរជាតិ។
ជាមួយគ្នានេះ បន្ទាប់ពីឆ្លងកាត់ដំណើរដ៏អស្ចារ្យ ពោរពេញដោយការតស៊ូ ទំនុកចិត្ត និងអនុស្សាវរីយ៍ដ៏មានតម្លៃ Sotheary Bee នឹងចាប់ផ្តើមដំណើរថ្មី ក្នុងនាមជាតំណាងដ៏មានមោទកភាពរបស់កម្ពុជា លើឆាក COSMO អន្តរជាតិ។
មកុដដែលទទួលបាននេះ មិនត្រឹមតែជាពានរង្វាន់ ឬជាតំណែងតំណាងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែជាការទទួលខុសត្រូវ គោលបំណង និងជាការចាប់ផ្តើមនៃដំណើរថ្មីមួយ ដើម្បីបំផុសគំនិត និងនាំមោទកភាពជូនកម្ពុជា។
សូមចូលរួមអបអរសាទរ Sothearyចំពោះការវិលមកវិញ និងការទទួលបានមកុដ Miss Cosmo Cambodia 2026!