កំពង់ស្ពឺ ៖ 

ក្រុមជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋ ធ្វើការសហការឃាត់ខ្លួនបាន ខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាពលួចម៉ូតូ និងទូរស័ព្ទដៃរបស់ជនរងគ្រោះពីរនាក់ ស្នាក់នៅក្នុងផ្ទះសំណាក់យីហោ ឡេង មុំ ស្ថិតនៅក្នុងស្រុកភ្នំស្រួច បានសម្រេច ហើយ ព្យាយាមរត់គេចខ្លួនមកដល់ស្រុកបសេដ្ឋ ត្រូវនគរបាលក្របួចបាន នៅក្នុងផ្ទះសំណាក់ យីហោ ម៉ី ជីង តែម្តង ។

ការឃាត់ខ្លួនក្រុមជនសង្ស័យបាន កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងផ្ទះសំណាក់យីហោ ម៉ី ជីង ស្ថិតនៅក្នុងភូមិក្រោលក្រសាំង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ បច្ចុប្បន្ន ក្រុមជនសង្ស័យទាំង៦នាក់ រួមនិងវត្ថុតាងនគរបាល កំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕