ដូចដែលមហាជនបានដឹងស្រាប់ហើយថា មួយរយៈចុងក្រោយនេះ រឿង កូនប្រសារស្រី ស្ថិតក្រោមស្នាដៃនិពន្ធដោយ អ្នកស្រី ពាន់ ភួងបុប្ផា និង ប៉ុល ពិសី និងដឹកនាំរឿងដោយ អ៊ុំ វឌ្ឍី កំពុងផ្ទុះភាពល្បីល្បាញសារជាថ្មីនៅលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជា ។
ស្របពេលដែលរឿងខាងលើកំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនជាច្រើនបែបនេះ ស្រាប់តែ កញ្ញា សុភ័ក្រ កុសម៉ា ដែលជិតដល់ថ្ងៃចូលរោងការជាមួយកម្លោះក្រៅរង្វង់ម្នាក់ បានពោលពាក្យទាំងនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា “ជិតការផង មកបែករឿងកូនប្រសារស្រីមើលហើយចង់គ្រុន”។ យ៉ាងណាមិញ បន្ទាប់ពីបានបង្ហោះសារក្នុងន័យលេងសើចបែបនេះរួចភ្លាម ស្រាប់តែមានមហាជនជាច្រើនបានធ្វើការចែករំលែក ក៏ដូចជាបានចូលទៅបញ្ចេញមតិយ៉ាងច្រើនព្រោងព្រាត ក្នុងន័យលេងសើចវិញផងដែរ ដោយមតិភាគច្រើន ឱ្យកញ្ញា សុភ័ក្រ កុសម៉ា តស៊ូជាម្តាយក្មេងវិញជាដើម ។
គួររំលឹកផងដែរថា តារាស្រីពូកែវោហារ សុភ័ក្រ កុសម៉ា និងអនាគតស្វាមី នឹងដឹកដៃគ្នាចូលរោងការនៅដើមខែក្រោយនេះហើយ ពោលគឺនៅថ្ងៃទី04 ខែវិច្ឆិកា ឆ្នាំ2024 ៕