ខេត្តកំពង់ធំ ៖

រថយន្តទេសចរណ៍ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខេបូលីង មានមនុស្សចំនួន ១៥ នាក់ បានក្រឡាប់ធ្លាក់ស្រែ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលចំនួន ៨ នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃអាទិត្យទី១៧ វិច្ឆិកា ឆ្នាំ ២០២៤ ត្រង់ចំណុចផ្លូវជាតិលេខ ៦ ចន្លោះគីឡូម៉ែត្រលេខ ២១៨-២១៩ ស្ថិតនៅភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

រថយន្តដែលកើតហេតុ គឺប្រភេទហាយ៉ាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-7983 ដឹកអ្នកដំណើរទៅក្នុងទិសដៅពីភ្នំពេញទៅខេត្តសៀមរាប។ រថយន្តនេះ បើកបរដោយលោក រត្ន័ សុធី ភេទប្រុស អាយុ ៤៤ ឆ្នាំ។ នៅពេលមកដល់ចំណុចកើតហេតុ គេឃើញថារថយន្ត បានក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស ៨នាក់ក្នុងចំណោមអ្នកដំណើរទាំងអស់ រងរបួស ។

បច្ចុប្បន្ន មន្ត្រីសន្តិសុខ និងស្ថាប័នពាក់ព័ន្ធកំពុងស្រាវជ្រាវច្បាស់លាស់ស្តីពីមូលហេតុ និងអនុវត្តនីតិវិធីចាំបាច់សម្រាប់ការគ្រប់គ្រងស្ថានការណ៍នេះ ៕