ស្វាយរៀង ៖
ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ ក្រោយយកដៃទៅចាប់ខ្សែភ្លើង ដែលប្អូនប្រុសបាន.តឆក់ត្រី នៅខាងក្រោយផ្ទះ ចំណែកប្អូនប្រុស បានរងរបួសស្រាល ត្រូវអ្នកជិតខាង នាំយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៩ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមសមត្ថកិច្ច បានឲ្យដឹងថានៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២៦នោះ សមត្ថកិច្ចទទួលបានព័ត៌មានពីឈ្មោះ ស៊ុន សុផាត់ ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារភូមិ ឃោសាង រាយការណ៍ថា៖មានឈ្មោះ សួន សារ៉ាត់ ហៅតយ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បានឆក់ខ្សែភ្លើងស្លា.ប់ ។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌក្រុងស្វាយរៀង កម្លាំងបច្ចេកទេសវិទ្យាសាស្ត្រក្រុងស្វាយរៀង កម្លាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗ និងគ្រូពេទ្យ ប្រធានមណ្ឌលសុខភាព សង្ឃ័រ (សង់-ឃឺរ) បានចុះពិនិត្យ និងស្រាវជ្រាវដល់កន្លែងកើតហេតុ ។
សមត្ថកិច្ច បានបញ្ជាក់ថាក្រោយពីធ្វើកោសល្យវិច័យរួច បានធ្វើការសន្និដ្ឋាន ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកស.ព រួមនិងការស្តាប់ចម្លើយសាក្សីបំភ្លឺ លោកគ្រូពេទ្យជំនាញ និងសមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា សាកស.ពឈ្មោះ សួន សារ៉ាត់ ហៅតយ ស្លា.ប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន ។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ស.ព ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕