ខេត្តកណ្តាល ៖ 

មានការភ្ញាក់ផ្អើលមួយ នាយប់ទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ២០និង១៥នាទី នៅចំណុចដីស្រូវប្រាំង នៅក្នុងភូមិទួលសង្កែរ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ដោយជនរងគ្រោះម្នាក់  មានឈ្មោះធឿន តុលា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីជាន់ប៉ះខ្សែលួសដែលតអគ្គិសនីដើម្បីឆក់កណ្តុរ ។

បើតាមការបំភ្លឺរបស់ឈ្មោះស្រ៊ិន ពត ត្រូវជាម្តាយ និង ឈ្មោះដោក ធឿន ដែលត្រូវជាឪពុកបង្កើតជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី០៣.ធ្នូ.ឆ្នាំ២០២៤ វេលាម៉ោង០៩.០០នាទីព្រឹក កូនប្រុសរបស់គាត់ឈ្មោះធឿន តុលា បានដើរចេញពីផ្ទះបាត់រហូត មិនដឹងជាដើរទៅដល់ណានោះទេ ។ 

លុះដល់វេលាម៉ោង២១.០០នាទី ស្រាប់តែមានឈ្មោះលឹម ឡុង តួរនាទីជាប្រធានភូមិកំពង់កុង បានដើរទៅប្រាប់ថាកូនប្រុសរបស់គាត់ ឈ្មោះធឿន តុលា គាត់បានដើរទៅជាន់ខ្សែរឆក់កណ្តុលនៅចំណុចដីស្រែប្រាំង ស្ថិតនៅភូមិទួលសង្កែរ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល បណ្តាលអោយស្លាប់បាត់ទៅហើយ ។

នៅចំណុចកើតហេតុ តាមលោកគ្រូពេទ្យនិងអាជ្ញាធរឃុំ បានពិនិត្យឃើញថាសាកសព ដេកគងនៅលើភ្លឺស្រែ ផ្ងាមុខឡើងទៅលើ ក្បាលបែរមកទិសខាងត្បូង ។ នៅចំណុចកន្លែងកើតហេតុ មានខ្សែលួសសម្រាប់តចរន្តអគ្គិសនីហ៊ុំពទ្ធ័ នៅជុំវិញដីស្រូវ ប្រាំង ដែលមានបណ្តោយ១០០ម៉ែត្រ និងទទឹង ២០ម៉ែត្រដែលជាដីស្រែប្រាំង ។ ក្រោយមក សមត្ថិយើង បានធ្វើការស្វែងរកនៅជុំវិញកន្លែងកើតហេតុ បានរកឃើញ 

សម្ភារៈវត្ថុតាង រួមមាន៖ អាគុយចំនួន០១គ្រឿង និង ដុំអាំងស៊ីម៉ូទ័រចំនួន០១គ្រឿង និងពិលពាក់ក្បាលចំនួន០១ដែលត្រូវបានម្ចាស់ដីស្រូវប្រាំងនៅក្នុងចំណុចរោងចាំចំការស្វាយ មួយកន្លែងដែលមានចំងាយពីកន្លែងកើតហេតុជាង២០០ម៉ែត្រ ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យជនរងគ្រោះ បានស្លាប់ដោយសារការឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន។ ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕