ខេត្តកណ្តាល ៖
ប្រពន្ធបានត្រឹមអង្គុយយុំដូចទូលទុក្ខប៉ុនភ្នំ ឃុំគ្រងលើប្រាណ ដោយប្តីចិត្តសាមាណ ផឹកស្រាស្រវឹងខឹងនិងប្រពន្ធ បែរជាដុតផ្ទះខ្លួនឯងឆេះម៉ត់ ដោយហេតុការណ៍ អគ្គីភ័យដ៏អាក្រក់ខាងលើ បានកើតឡើងនៅវេលាម៉ោង១៨និង៤០នាទីថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ នៅចំណុច ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ។
សមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអធិការដ្ធាននគរបាលស្រុកល្វាឯម បានប្រាប់ឲ្យដឹងថាជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះចាន់ ណារី (ជាប្រពន្ធ) អាយុ៥៨ឆ្នាំ មុខរបរជាកសិករ និងឈ្មោះ ខន សុជាតិ ( ជាប្តី) អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំហេតុ ។
សមត្ថកិច្ច បានប្រាប់បន្តទៀតថាលំនៅដ្ធានដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំ ៤ម×៦ម សង់ពីឈើប្រក់សង្ក័សី ត្រូវបានឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ឯកសារ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត គ្មានសល់អ្វីឡើយ ។
នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ធាននគរបាលស្រុកល្វាឯមចំនួន០២គ្រឿង ដោយភ្លើងត្រូវបានរលត់ មិនរាលដាលទៅផ្ទះផ្សេង និង ក៏មិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សសត្វនោះឡើយ ។
សមត្ថកិច្ច បានបញ្ជាក់យ៉ាងច្បាស់ថាករណីអគ្គិភ័យខាងលើ គឺដើមចម បណ្តាលមកពី លោក ខន សុជាតិ ដែលជាប្តី ផឹកស្រាស្រវឹង ខឹងនិងប្រពន្ធ រួចក៏ដុតផ្ទះខ្លួនឯងចោលតែម្តង ៕