ក្រុមអ្នកវិទ្យាសាស្ត្រសហភាពអឺរ៉ុបបានបញ្ជាក់នៅថ្ងៃសុក្រ ទី10 ខែមករានេះថា ពិភពលោក បានទទួលរងរយៈពេលពេញមួយឆ្នាំដំបូងដែលសីតុណ្ហភាពសកលកើនឡើងលើសពី 1.5 អស្សា លើសពីសម័យមុនឧស្សាហកម្ម។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានបញ្ជាក់ដោយសេវាកម្មផ្លាស់ប្តូរអាកាសធាតុ ស៊ូភើនីកើស (Copernicus (C3S) របស់សហភាពអឺរ៉ុប ដែលបាននិយាយថា ការប្រែប្រួលអាកាសធាតុដែលបណ្តាលមកពីសកម្មភាពរបស់មនុស្ស កំពុងជំរុញសីតុណ្ហភាពរបស់ភពផែនដី កើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក ដោយសីតុណ្ហភាពជាមធ្យមរបស់ភពផែនដីក្នុងឆ្នាំ 2024 គឺ 1.6 អស្សា ខ្ពស់ជាងអំឡុងឆ្នាំ 1850 ដល់ឆ្នាំ 1990 នឹងលើសពីកំណត់ត្រាមុនដែលបានកំណត់ក្នុងឆ្នាំ 2023 ដែលអ្នកវិទ្យាសាស្រ្ត និងមេដឹកនាំពិភពលោក ព្យាយាមទប់ស្កាត់នោះ ។