យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រ ទី10 ខែមករានេះ ចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ដោយការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បានកើនឡើងដល់ 46.100 នាក់ និងប្រមាណ 11 ម៉ឺននាក់ទៀតរងរបួស។ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ មានមនុស្សយ៉ាងហោចណាស់ 70 នាក់ត្រូវបានសម្លាប់ និង 104 នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា។ លើសពីនេះ យោធាអ៊ីស្រាអែល បានដុតបំផ្លាញផ្ទះរាប់សិបខ្នង ដោយបង្កជាភ្លើងឆាបឆេះរាលដាលពាសពេញតំបន់ភាគខាងជើង។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីដើមឆ្នាំ 2025 មក យ៉ាងហោចណាស់មានកុមារចំនួន 75 នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារដោយយោធាអ៊ីស្រាអែលនៅទូទាំងតំបន់ ។