សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនប្រទេសអារ៉ាប៊ីសាអូឌីតនូវកញ្ចប់សព្វាវុធដែលមានតម្លៃប្រមាណ 100 ពាន់លានដុល្លារអាមេរិក និងថាសំណើទាំងនេះត្រូវបានរៀបចំសម្រាប់ប្រកាសអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ត្រាំ ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតនៅខែឧសភាខាងមុខ។ កញ្ចប់ដែលផ្តល់ជូននេះធ្វើឡើងបន្ទាប់ពីរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក ចូ បៃឌិន បានបរាជ័យក្នុងការបញ្ចប់កិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុង រីយាដ ដោយសំណើនេះ នឹងអនុញ្ញាតផ្តល់ជូនអាវុធទំនើបៗរបស់សហរដ្ឋអាមេរិក ជាថ្នូរនឹងការបញ្ឈប់ការទិញអាវុធរបស់ប្រទេសចិន និងការដាក់កម្រិតលើការវិនិយោគរបស់ទីក្រុងប៉េកាំងនៅក្នុងប្រទេស។