យោងតាមក្រសួងសុខភាពប្រទេសយេម៉ែនបានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យ ទី20 ខែមេសាថា មានមនុស្ស 12 នាក់បានស្លាប់ និង 30 នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសលើទីផ្សារមួយកន្លែងក្នុងរដ្ឋធានី សាណា (Sanaa) របស់ប្រទេសយេម៉ែន។ ខ្សែវីដេអូបានបង្ហាញពីការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារ ខណៈដែលសេវា និងក្រុមអ្នកជួយសង្គ្រោះបានព្យាយាមស្វែងរកជនរងគ្រោះក្រោមគំនរបាក់បែក។