សង្គ្រាមប្រទេសវៀតណាម គឺជាសង្រ្គាមត្រជាក់រវាងវៀតណាមកុម្មុយនិស្តខាងជើង និងវៀតណាមខាងត្បូង ដែលគាំទ្រដោយសហរដ្ឋអាមេរិកពីឆ្នាំ 1954 ដល់ឆ្នាំ 1975។ ការកើនឡើងនៃការចូលរួមរបស់សហរដ្ឋអាមេរិកនៅឆ្នាំ 1965 បានបណ្តាលឲ្យសង្រ្គាមអូសបន្លាយ និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ជាមួយការស្លាប់របស់ទាហានអាមេរិកចំនួន 58.000 នាក់ ហើយទីបំផុតវៀតណាមខាងជើង បានយកឈ្នះវៀតណាមភាគខាងត្បូងក្នុងឆ្នាំ 1975 និងបង្រួបបង្រួមប្រទេសវៀតណាម ក្រោមការគ្រប់គ្រងកុម្មុយនិស្ត។ សង្រ្គាមរវាងវៀតណាមទាំងពីរនេះ ក៏បានសម្លាប់ជិវិតមនុស្សចំនួន 3 លាននាក់ បង្កជាទុក្ខវេទនាដល់ពលរដ្ឋវៀតណាមក្នុងអំឡុង និងក្រោយសង្រ្គាម ព្រមទាំងការបំផ្លិចបំផ្លាញទូទាំងប្រទេស និងការចំណាយយ៉ាងសន្ធឹកសន្ធាប់លើដំណើរការសាងសង់ប្រទេសឡើងវិញ។