អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រ៉ូត (Mark Rutte) បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនយល់ស្របថា រុស្ស៊ីគឺជាការគំរាមកំហែងរយៈពេលវែង។ លោក រ៉ូត បានបញ្ជាក់ថា "យើងទាំងអស់គ្នាយល់ស្របថា ប្រទេសរុស្ស៊ីគឺជាការគំរាមកំហែងរយៈពេលវែងចំពោះទឹកដីរបស់សមាជិកអង្គការណាតូ និងទឹកដីនៃទ្វីបអឺរ៉ុប អាត្លង់ទិកទាំងមូល"។ ទន្ទឹមនឹងនេះ លោកក៏បានបន្ថែមថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះអង្គការណាតូ ទោះបីជាទីក្រុងវ៉ាស៊ីនតោន ផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដោយ។